khmer eng
  • ឯកឧត្តម ខៀវ មុត លោកជំទាវ កង សៅរ៍ធន និងឯកឧត្តម លី សារី បានអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខជាមួយមន្ត្រីរាជការ កងកម្លាំង មេឃុំ មេភូមិ ប្រធាន-អនុមប្រធានមណ្ឌលសុខភាព នៃរដ្ឋបាលស្រុកទឹកឈូ
     
    ចែករំលែក ៖

    នៅសាលប្រជុំសាលាស្រុកទឹកឈូ រសៀល ថ្ងៃសុក្រ ទី០៦ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម ខៀវ មុត អនុប្រធានគណៈកម្មការទី១ ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ លោកជំទាវ កង សៅរ៍ធន លេខាធិកាគណៈកម្មការទី៣ សមាជិកាក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ និងឯកឧត្តម លី សារី សមាជិកគណៈកម្មការទី៣ សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានអញ្ជើញចុះជួបសំណេះសំណាល សួសុខទុក្ខជាមួយមន្ត្រីរាជការនៃរដ្ឋបាលស្រុកទឹកឈូ កងកម្លាំងទាំង៣ មេឃុំ ទាំង១៣ ប្រធាន-អនុប្រធានមណ្ឌលសុខភាពទាំង៩ មេភូមិ ទាំង៥៥ភូមិ សរុបចំនួន ១០៥នាក់។
    ក្នុងឱកាសនោះឯកឧត្តមប្រធាន បាននាំយកនូវឧបករណ៍តេស្តរហ័ស Rapid Test កូវីដ-១៩ ចំនួន ៨១ប្រអប់ ស្មើនឹងចំនួន ២០២៥ឧបករណ៍ ឧបត្ថម្ភជូនមណ្ឌលសុខភាពទាំង៩ ដោយក្នុងមួយមណ្ឌលសុខភាពទទួលបានចំនួន៩ប្រអប់ ស្មើនឹង ២២៥ឧបករណ៍ ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលជួបសម្តែងការគួរសម គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានៃសារធារណរដ្ឋសង្គមនិយមវៀតណាម
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ សហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅភូមិបាគង
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភា ក្រុមទី៤ អញ្ជើញស្តាប់បទបង្ហាញរបស់អគ្គនាយកដ្ឋានស្រាវជ្រាវលើសេចក្តីព្រាងច្បាប់ចំនួន២
    thumbnail
     
    សារលិខិតអបអរសាទររបស់ គណៈកម្មការទី៤ ព្រឹទ្ធសភា គោរពជូន ឯកឧត្តម ប្រាក់ សុខុន ក្នុងឱកាសដែលរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បោះឆ្នោតផ្តល់សេចក្តីទុកចិត្តជា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ